วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556

អត្ថន័យ នៃ​«នយោបាយ»


             «​នយោបាយ គឺជា​កិច្ចការ​ទំនាក់ទំនងរ​ប​ស់មនុស្ស របស់​សង្គម របស់​វណ្ណៈ ក្នុង​គោលដៅ​ប្រ​កូត​ប្រជែង​គ្នា ឬ​តស៊ូ​ដើម្បី​យកឈ្នះ​ចាញ់​គ្នា ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពោលគឺ​អំណាច​មកកាន់​កាប់​នៅក្នុង​ដៃ និង​គ្រប់គ្រង​ដឹកនាំ​ប្រទេស​»​។
​​​​             តើអ្នកទាំងអស់គ្នាយល់អត្ថន័យ នៃ​«នយោបាយ»  ថាយ៉ាងដូចម្ដេច ?

1 ความคิดเห็น:

Unknown กล่าวว่า...


នយោបាយ

នយោបាយ: គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស ឱ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ អ្នកនយោបាយ ដែលកាន់កាប់វាសនាប្រទេសជាតិនិមួយៗ មានកាតព្វកិច្ចត្រូវ រិះរកឧបាយយ៉ាងណា អោយប្រទេសជាតិនោះ បានរីកចំរើន បានរួសរានមានជីវិត យូរអង្វែងទៅ ព្រមទាំងបានប្រកប ដោយសេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ ជនជាតិមន និងជនជាតិចាម ដែលបណ្តោយឱ្យធ្លាក់ខ្លួន ក្នុងឋានៈជាអ្នកឥតមានរដ្ឋ ឥតមានទឹកដីផ្ទាល់ខ្លួន ឥតមានអធិបតេយ្យភាព បានបង្ហាញឱ្យឃើញថា ខ្វះការប៉ិនប្រសប់ ក្នុងរឿងនយោបាយ ឯជនជាតិខ្មែរយើង ក្នុងសម័យមុនៗ ដែលបានបណ្តោយ ឱ្យបែកបាក់សាមគ្គី ជាហេតុនាំឱ្យ បាត់បង់ទឹកដី ហើយវិសៗតែរលាយជាតិអស់ នៅសតវត្សទី ១៨-១៩ ក៏ឃើញថា មានការធ្វេសប្រហែសច្រើន ក្នុងផ្នែកនយោបាយនេះហើយ ។ ឥឡូវនេះ ចង់មិនចង់ វាអាចធ្លាក់ចូលរឿងដើម បើអ្នកដឹកនាំខ្មែរយើង មិនព្រមកែទម្រង់ក្នុងការដឹកនាំនោះទេ ។

ដោយហេតុតែ នយោបាយមានតួរនាទីសំខាន់ ក្នុងការដឹកនាំប្រទេសជាតិនេះហើយ ទើបវាមានឥទ្ធិពល ខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស ។ ដូចជាវិស័យខាង នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, និងសន្តិសុខ ។ ឧទាហរណ៍ៈ នយោបាយ-នយោបាយ, នយោបាយ-សេដ្ឋកិច្ច, នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្ច, និង នយោបាយ-សន្តិសុខ ។